khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំ នៅស្រុកកោះអណ្តែត និងស្រុកបូរីជលសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៅស្រុកកោះអណ្តែត និងស្រុកបូរីជលសារ ខេត្តតាកែេវ សរុបចំនួន៣៧នាក់ នៅសាលប្រជុំសាលាស្រុកកោះអណ្តែត ខេត្តតាកែវ។
    ពិធីសំណេះសំណេះនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងាររបស់ស្រុក និងឃុំ ស្តាប់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងការត្រៀមលក្ខណៈប្រមូលផ្តុំវិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុបឆ្ពោះទៅធានាភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ